សាវតា

ការគ្រប់គ្រងសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញគឺជាផ្នែកសំខាន់មួយក្នុងការរក្សាសោភណភាព សុខភាព អនាម័យ និងបរិស្ថាន នៅរាជធានីភ្នំពេញ ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋទាំងមូល។ កន្លងមក ការងារគ្រប់គ្រងសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ត្រូវបានផ្តល់កិច្ចសន្យាវិនិយោគទៅក្រុមហ៊ុនស៊ីនទ្រី ចាប់តាំងពីឆ្នាំ២០០២ ទៅលើការសំអាត-ប្រមូល-ដឹកជញ្ជូនសំរាម និងប្រមូលប្រាក់ថ្លៃសេវាផ្ទាល់ពីប្រជាពលរដ្ឋ។ នៅឆ្នាំ២០០២ បរិមាណសំរាមមានប្រមាណជា ៣០០តោន (បីរយ) ក្នុងមួយថ្ងៃតែប៉ុណ្ណោះ ហើយពីមួយឆ្នាំទៅមួយឆ្នាំ បរិមាណសំរាមមានការកើនឡើងជាលំដាប់ រហូតដល់ជាង ៣.០០០តោន (បីពាន់) នៅឆ្នាំ២០១៩។

លក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ

ស.ស.ភ. ត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយ

យោងព្រះរាជក្រមលេខ ជស/រកម/០៦៩៦/០៣ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី លក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ

យោងអនុក្រឹត្យលេខ ៤១ អនក្រ.បក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩៧ ស្តីពីការអនុវត្តន៍ព្រះរាជក្រមលក្ខន្តិកៈ ទូទៅនៃសហគ្រាសសាធារណៈ និងអនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១១ ស្តីពីការ បំពេញបន្ថែមអនុវត្តអនុក្រឹត្យលេខ ៤១ អនក្រ.បក

យោងព្រះរាជក្រមលេខ នស/រកម/០៦០៥/០១៩ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម

យោងព្រះរាជក្រមលេខ នស/រកម/១២៩៦/៣៦ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីកិច្ច ការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ

យោងអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន

យោងអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ស្តីពីការបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ

អនុក្រឹត្យលេខ ១១៨ អនក្រ.តត ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ស្តីពីការតែងតាំង មន្ត្រីត្រួតពិនិត្យរដ្ឋ នៃសហ- គ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ

អនុក្រឹត្យលេខ៥១០ អនក្រ.តត ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការតែងតាំងសមាសភាព ក្រុមប្រឹក្សាភិបាល នៃសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ

អនុក្រឹត្យលេខ ៣០២ អនក្រ.តត ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ស្តីពីការតែងតាំង អគ្គនាយក នៃសហគ្រាស គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ។