●
សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) ឬ Enterprise for Managing Municipal Solid Waste In Phnom Penh (EWP) ត្រូវបានបង្កើតឡើងដោយអនុក្រិតលេខ ០៣ អនក្រ.បក ស្តីពីការបង្កើត សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ នៅថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២២។
●
ស.ស.ភ. ត្រូវបានកំណត់ជាសហគ្រាសសាធារណៈ ក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋ ដែលមានឧបនិស្ស័យជាសហគ្រាសពាណិជ្ជកម្ម និងមានស្វ័យភាពបរិបូរណ៍ក្នុងការដឹកនាំ និងគ្រប់គ្រង់ប្រតិបត្តិការរបស់ខ្លួន។
●
ស.ស.ភ. មានបេសកម្មគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅរាជធានីភ្នំពេញ ស្របតាមច្បាប់ លិខិត បទដ្ឋានគតិយុត្តនានា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយសោភ័ណភាព និងចីរភាព និងសុខុមាលភាព។
●
និមិត្តសញ្ញា និងត្រារបស់ ស.ស.ភ. មានរាងមូល លម្អដោយតួអក្សរព័ទ្ធជុំវិញជាភាសាខ្មែរថា សហគ្រាស គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) និងសរសេរជាភាសាអង់គ្លេស Enterprise for Managing Municipal Solid Waste in Phnom Penh (EWP) មានរូប រថយន្តដឹកជញ្ជូនសំរាម ភ្នាក់ងារប្រមូល និងឧបករណ៍ប្រមូល សម្អាត នៅផ្នែកកណ្តាល។
●
រាល់ឯកសារ និងលិខិតគតិយុត្តដែលចេញពីស.ស.ភ. ចំពោះតតីយជនត្រូវមានត្រា ស.ស.ភ.។

